A FEW WORDS FROM OUR CHAIRMAN

សួនទឹក Garden City Waterpark គឺជាសួនទឹកកម្សាន្តលំដាប់កំពូលថ្មីមួយនៅអាស៊ី ប្រមូលផ្ដុំទៅដោយការកម្សាន្តគ្រប់ប្រភេទជាលក្ខណៈគ្រួសារសម្រាប់មនុស្សគ្រប់វ័យ ដែលទាក់ទាញចំណាប់អារម្មណ៍មនុស្សគ្រប់រូប និង សមាជិកនីមួយៗរបស់ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ។ កន្លែងកម្សាន្តដ៏ថ្មីស្រឡាងនេះ គឺជាគោលដៅកម្សាន្តសួនទឹកដ៏ធំជាងគេបំផុត ដែលនឹងមានម៉ាកែតសម្គាល់នៅលើ ផែនទីទេសចរណ៍ ដែលជាផ្នែកមួយនៃគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។

ផ្អែកលើប្រវត្តិសាស្រ្ត កាលពីសម័យមុន អាណាចក្រខ្មែរដំបូងឈ្មោះថា បាភ្នំ មានទីតាំងស្ថិតនៅត្រង់តំបន់ទាំងនេះ ។ ឈ្មោះនៃអាណាចក្រខ្មែរនេះមានប្រភពចេញពី ព្រះសង្ឃខ្មែរឈ្មោះ “ក្រុងភ្នំ” មានន័យថា “រាជាណាចក្រភ្នំ” ។ នាសម័យនោះ មានសត្វព្រៃជាច្រើននៅក្នុងព្រៃ និង នៅតាមដៃទន្លេមេគង្គ សម្បូរទៅដោយមច្ឆារ ។ នារយៈពេលជាច្រើនឆ្នាំក្រោយមក ប្រជាជនមានមកតាំងទីលំនៅនៅកន្លែងទាំងនោះ ហើយក៏កាប់ឆ្ការព្រៃ ចំណែកបឹង ត្រពាំងនានាបានរីងស្ងួត កកើតជាតំបន់ថ្មីៗដែលចាប់ផ្ដើមប្រើប្រាស់សម្រាប់ធ្វើកសិកម្ម និង ស្រែចម្ការ ។ ក្នុងទីតាំងជាប្រវត្តិសាស្រ្តនេះ ដោយមានស្ថាបត្យករ និង អ្នករចនាប្លង់ដ៏ជំនាញរបស់យើង តំបន់នេះត្រូវបានប្រែក្លាយជា ទីតាំងសួនទឹកកម្សាន្តមួយ ជាមួយសួនផ្កាបាញ់ទឹក ទឹកធ្លាក់ និង ទន្លេសប្បនិម្មិត ។ តាមតថ-ភាពជាក់ស្ដែង ទីកន្លែងកម្សាន្តដ៏ល្អប្រណិតរបស់យើង បានក្រឡាខ្លួនជាសត្វខ្លាដ៏ខ្លាំងក្លារមួយ និង ជាមិត្តភក្តិដែលនៅតាមថែរក្សា និង ការពារ ទីកន្លែងកម្សាន្ត នៃរាជាណាចក្រទឹករបស់ពួកគេ។

ជាសួនទឹកកម្សាន្តមួយក្នុងចំណោមសួនទឹកផ្សេងទៀតដែលបានបង្កើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សួនទឹក Garden City គឺជាកន្លែងកម្សាន្តមួយប្រមូលផ្ដុំល្បែងកម្សាន្តចម្រុះ លាតសន្ធឹងលើផ្ទៃដីដ៏ធំមួយទំហំ ៧    ហិកតា ដែលត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ជូនលោកអ្នកនូវភាពសប្បាយរីករាយ ក្ដីរំភើប និង បទពិសោធន៍មិនអាចបំភ្លេចបានដែលគ្មានកន្លែងផ្សេងអាចធ្វើបាន។

សួនទឹក Garden City WaterPark ផ្ដល់ជូននូវឧបករណ៍រអិលទឹកទំនើបថ្មីដែលមានតែមួយគត់ចំនួន ៣៥ កន្លែងដែលបង្កើតឡើងដោយ ក្រុមហ៊ុនផ្គត់ផ្គង់ល្បីៗនាំមុខគេនៅលើពិភពលោកគឺក្រុមហ៊ុន WhiteWater West និង Polin ជាក្រុមហ៊ុនបង្កើតរចនាសម្ព័ន្ធសម្រាប់ការលេងកម្សាន្តទឹកដ៏រំភើប និង រស់រវើកបំផុត បូករួមទាំងសកម្មភាពផ្សងព្រេងចម្រុះផងដែរ ។ បន្ថែមពីនេះ សួនទឹក WaterPark គឺជាសួនទឹកធំជាងគេមួយនៅប្រទេសកម្ពុជា ដែលបានកំណត់នូវស្ដង់ដារគុណភាព និង សុវត្ថិភាពកម្រិតខ្ពស់ជាលក្ខណៈអន្តរជាតិទៀតផង។

ក្នុងពេលអនាគត ភាពភ្ញាក់ផ្អើលនឹងកើតមាន ដោយសារទស្សនីយភាពនៃ រលកសប្បនិម្មិតរបស់យើង ដែលមាននៅជុំវិញទន្លេមេគង្គ ។ ភ្នំខ្ពស់បំផុតរបស់យើងស្ថិតនៅច្រកចូល មានកម្ពស់ ២០ ម៉ែត្រ ដែលអាចមើលឃើញពីចម្ងាយ រួមជាមួយនិង ទីធ្លាលេងរបស់កូនក្មេង។

ចូលរួមលេងកម្សាន្តជាមួយក្រុមគ្រួសារ កាន់ដៃមិត្តភក្តិរបស់អ្នក ចំណាយពេលវេលាដ៏អស្ចារ្យជាមួយ មនុស្សជាទីស្រលាញ់របស់អ្នក និង ទទួលបានបទពិសោធន៍នូវភាពរីករាយពិតប្រាកដ ទទួលយកការសម្រាកលំហែកម្សាន្តដ៏រំភើបរីករាយជាលក្ខណៈគ្រួសារជាមួយនិងតូបតូចៗជាលក្ខណៈឯកជនរបស់យើង ដែលមិនធ្លាប់មានពីមុន ។ កម្សាន្តសប្បាយដោយខ្លួនអ្នកផ្ទាល់ និង ទទួលទានអាហារជាមួយយើងខ្ញុំជាមួយមុខម្ហូបក្នុងស្រុក និង ក្រៅស្រុកដ៏ឈ្ងុយឆ្ងាញ់បំផុត ដែលបានជ្រើសចេញពី ភោជនីយដ្ឋាន GardenVille របស់យើង ឬ ការជ្រើសយកមុខម្ហូបផ្សេងណាមួយពី ខ្យុសរបស់យើងដែលសមស្របតាមគ្រប់វ័យ ។ បង្កើតភាពរីករាយ និង ការចងចាំដ៏ល្អ រួចបញ្ចូលគ្នាប្រែក្លាយជាថ្ងៃចុងក្រោយដ៏ល្អឥតខ្ចោះសម្រាប់ ក្រុមគ្រួសារ និង ចូលទៅកាន់ពិភពផ្សងព្រេងមួយ។

READ VISITORS REVIEWS