Frequently Asked Questions

Also know as the FAQ page, that you can fully customize yourself

1. តើសួនទឹក WaterPark បើករៀងរាល់ថ្ងៃ?

ត្រឹមត្រូវណាស់ សួនទឹក WaterPark របស់យើង បើកដំណើរការរៀងរាល់ថ្ងៃ និង ត្រៀមខ្លួនបម្រើលោកអ្នកចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ១៧:០០ ល្ងាច។

2. តើខ្ញុំត្រូវបង់ប្រាក់ចំណតរថយន្តដែរទេ?

យើងផ្ដល់ទីកន្លែងចតរថយន្តឥតគិតថ្លៃ តាមការជ្រើសរើសរបស់លោកអ្នក ដោយអ្នកមកមុន ត្រូវចតបាន មុន។

3. តើខ្ញុំអាចយកអាហារផ្ទាល់ខ្លួនចូលបានទេ?

អាហារ និង ភេសជ្ជៈផ្សេងៗ ត្រូវបានហាមឃាត់ដាច់ខាត មិនឲ្យយកចូល សួនទឹកឡើយ ដើម្បីការពារសុវត្ថិ-ភាពរបស់លោកអ្នក និង ថែរក្សាអនាម័យ។

4. តើកុមារអាចចូលលេងសួនទឹក Garden WaterPark ដោយខ្លួនឯងដែរទេ?

ក្មេងដែលមានអាយុក្រោម ១៥ ឆ្នាំ ត្រូវតែមកជាមួយ ក្មេងជំទង់ដែលត្រូវទទួលខុសត្រូវគ្រប់ពេល។

5. តើយើងត្រូវបង់ប្រាក់បន្ថែមសម្រាប់បំពង់រអិល ដែលត្រូវលេងជាមួយឧបករណ៍រអិលដែរទេ?

ឧបករណ៍លេងកម្សាន្តតាមបំពង់រអិលទាំងអស់នៅសួនទឹក Garden City WaterPark នឹងមិនគិតថ្លៃនោះទេ សូម្បីតែអាវពោងសុវត្ថិភាព។

6. តើខ្ញុំអាចជក់បារីនៅសួនទឹក WaterPark បានទេ?

អ្នកអាចជក់បារីបាន ។ យើងបានកំណត់ និង បង្កើតកន្លែងសម្រាប់ជក់បារី នៅក្នុងសួនទឹករបស់យើង។

7. តើសួនទឹកមានទូផ្លាស់សម្លៀកបំពាក់ដែរទេ?

យើងមានទូផ្លាស់សម្លៀកបំពាក់សុវត្ថិភាពរាប់រយ សម្រាប់ទុកសម្ភារៈមានតម្លៃរបស់អ្នក ដែលដំណើរការដោយ QR កូដ ដែលបំពាក់នៅលើកងដៃដែលអ្នកពាក់ក្នុងថ្ងៃមកលេង។

8. តើខ្ញុំអាចយកចូលអាវពោងសម្រាប់ក្មេងៗដែរទេ?

សួនទឹក Garden City WaterPark អនុញ្ញាតឲ្យយកអាវពោងសម្រាប់ក្មេងតូចៗចូលក្នុងអាងទឹកតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ក្មេងពេញវ័យមិនត្រូវបានអនុញ្ញាតនោះទេ សូម្បីតែពោងគ្មានខ្យល់ក៏មិនអនុញ្ញាតឲ្យប្រើផងដែរ។

9. តើសួនទឹករបស់អ្នកចេញសំបុត្រជាអ្នកត្រួតពិនិត្យសម្ភារៈដែរទេ?

មិនមានទេ ។ យើងមិនចេញសំបុត្រសម្រាប់អ្នកត្រួតពិនិត្យសម្ភារៈទេ ប៉ុន្តែយើងមានសកម្មភាព និង ទីកន្លែង សម្ងួតខ្លួនជាច្រើនសម្រាប់មិត្តភក្តិ និង គ្រួសាររបស់អ្នក។

10. ចុះប្រសិនបើខ្ញុំភ្លេចកន្សែងជូតខ្លួនរបស់ខ្ញុំ?

សួនទឹក Garden City WaterPark មានកន្សែងសម្រាប់ជួល ក្នុងតម្លៃទាប ដែលអាចប្រើបានពេញមួយថ្ងៃ។

11. តើកូតសម្លៀកបំពាក់ដែលប្រើនៅ សួនទឹក WaterPark មានប្រភេទអ្វីខ្លះ?

អាវមុជទឹកដែលនៅល្អ សម្លៀកបំពាក់ដែលនៅល្អគ្មានរូត វត្ថុមានគែមស្រួច និង សារជាតិដែលនៅជាប់វត្ថុ ខោ ខូវប៊យ មិនត្រូវបានអនុញ្ញតឲ្យពាក់លេងទឹក និង លេងឧបករណ៍រអិលនោះទេ ។ អាវយឺត/ខោខ្លីដែលធ្វើពី ក្រណាត់ឡែន អាចពាក់បានសម្រាប់លេងឧបករណ៍រអិលមួយចំនួនប៉ុណ្ណោះ។

12. តើសួនទឹកផ្ដល់សេវា WiFi ឥតគិតថ្លៃដែរទេ?

ពិតណាស់ក្រុមហ៊ុនផ្ដល់ ។ សូមរីករាយជាមួយសេវា WiFi គ្មានដែនកំណត់ឥតគិតថ្លៃ ដើម្បីចែករំលែកជាមួយមិត្តភក្តិ និង គ្រួសាររបស់អ្នកនូវ ការចងចាំដ៏ល្អតាមបណ្ដាញសង្គម។

13. តើសួនទឹក អនុញ្ញាតឲ្យភ្ញៀវចេញក្រៅ ហើយត្រឡប់ចូលក្នុងសួនទឹក WaterPark វិញទេ?

មិនអនុញ្ញាតទេ យើងមិនអនុញ្ញាតឲ្យភ្ញៀវដែលចេញក្រៅ ហើយត្រឡប់ចូលមកលេងទឹកទៀតនោះទេ ។ អតិថិ-ជន ត្រូវតែប្រាកដថា សម្ភារៈទាំងអស់របស់ខ្លួនមានគ្រប់សព្វ ។ សួនទឹក Garden City WaterPark នឹងមិនទទួលខុសត្រូវរាល់ការបាត់បង់សម្ភារៈផ្ទាល់ខ្លួនណាមួយនោះទេ។

14. ខ្ញុំអាចប្រើកាំម៉ារ៉ា ឬ ដ្រូននៅក្នុងសួនទឹក WaterPark បានដែរទេ?

អតិថិជន អាចប្រើកាំម៉ារ៉ាសម្រាប់រក្សាទុកការចងចាំជាមួយគ្រួសារ ឬ មិត្តភក្តិ ប៉ុន្តែរាល់ឧបករណ៍រអិលទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កាំម៉ារ៉ា លើកលែងតែកាំម៉ារ៉ាដែលមានខ្សែចងត្រឹមត្រូវ ។ អតិថិជនដែលនាំ ដ្រូនចូល មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដ្រូននោះទេ ដោយសារបទបញ្ញត្តិការពារសុវត្ថិភាព។

15. តើខ្ញុំចាំបាច់ត្រូវប្រើសាច់ប្រាក់ ដើម្បីទិញម្ហូបអាហារ និង ភេសជ្ជៈនៅភោជនីយដ្ឋាន?

សួនទឹក Garden City WaterPark ក៏មានមធ្យោបាយ “បង់ប្រាក់ដោយមិនប្រើសាច់ប្រាក់” ដោយប្រើខ្សែដៃដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយនិង កូដ QR ជាប្រាក់របស់អ្នក ដើម្បីទូទាត់នៅក្នុង សួនទឹក WaterPark ។ នៅពេលបញ្ចប់ការលេងកម្សាន្ត ភ្ញៀវអាចបានទឹកប្រាក់ដែលនៅសល់របស់ខ្លួនវិញទាំងអស់ នៅហាង Garden។

16. តើខ្ញុំអាចយកឆ័ត្រ ឬ ពូក ចូលក្នុងសួនទឹក WaterPark បានដែរទេ?

យើងផ្ដល់ កៅអីទម្រេត និង កៅអីហាលថ្ងៃឥតគិតថ្លៃក្នុងលក្ខណៈអ្នកមកមុន បានមុន សម្រាប់ក្រុមគ្រួសាររបស់អ្នក នៅពេលដែលលោកអ្នកសម្រាកលំហែជាមួយមិត្តភក្តិ និង មនុស្សជាទីស្រលាញ់របស់អ្នក ។ ពួកគេក៏អាចសម្រាកលំហែដោយស្រូបយកក្លិនផ្កាដ៏ស្រស់ស្រាយ និង ខ្យល់អាកាសបរិសុទ្ធនៅក្នុង Garden។

17. តើសួនទឹក ទទួលយកការទូទាត់តាមកាតឥណទានដែរទេ?

ប្រាកដណាស់ ទទួលយក ។ សួនទឹក Garden City WaterPark អនុញ្ញាតឲ្យអ្នកទិញសំបុត្រតាមប្រព័ន្ធ អ៊ីនធឺណិត និង មកផ្ទាល់ក៏បាន មកកាន់កន្លែងលក់សំបុត្ររបស់យើងដោយគ្មានគិតកម្រៃសេវាបន្ថែមណាមួយនោះទេ។

18. តើសួនទឹក Garden City WaterPark មានការបញ្ចុះតម្លៃពិសេស ឬ ប្រូម៉ូសិនទេ?

ប្រាកដជាមាន យើងមានការបញ្ចុះតម្លៃពិសេសដល់ សមាជិកដ៏មានតម្លៃទាំងអស់របស់យើង និង ផ្ដល់ការបញ្ចុះតម្លៃតាមប្រព័ន្ធអ៊ីនធឺណិតតាមគ្រប់រដូវកាល ។ លោកអ្នកអាចចូលមើលគេហទំព័ររបស់យើង សម្រាប់ព័ត៌មានបន្ថែម។

19. តើសួនទឹក Garden City WaterPark មានទីតាំងសិ្ថតនៅកន្លែងណា?

សួនទឹក Garden City WaterPark មានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍ នៅជិត ពហុកីឡាដ្ឋានថ្មី នៅជាប់និង សណ្ឋាគារ Garden City និង ទីលានវាយកូនហ្គោល តាមបណ្ដោយផ្លូវលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

20. តើទីតាំងលេងកម្សាន្តដ៏ទាក់ទាញរបស់ Garden City WaterPark ផ្ដល់ជូនតែក្មេងទេ?

សួនទឹក Garden City WaterPark ផ្ដល់ជូនទីតាំងលេងកម្សាន្តដ៏ទាក់ទាញ និង រំភើបសម្រាប់គ្រប់វ័យ តាមកម្រិតខុសៗគ្នា ដែលគ្មានកន្លែងផ្សេងអាចធ្វើដូច ។ ទទួលយកបទពិសោធន៍នៃពិភពផ្សងព្រេង ជាមួយមិត្តភក្តិ និង មនុស្សជាទីស្រលាញ់របស់អ្នក។

21. តើសួនទឹក Garden City មានលក្ខណៈពិសេសទាក់ទាញអ្វីខ្លះ?

សួនទឹក WaterPark ធំជាងគេបង្អស់នៅប្រទេសកម្ពុជា ផ្លូវធ្វើដំណើរសម្រាប់ការមកលេងកម្សាន្តលើកដំបូង ត្រូវបានរចនាឡើងថ្មីស្រឡាងដោយ ក្រុមហ៊ុននាំមុនគេនៅលើពិភពលោកគឺ White Water West and Polin ដែលត្រៀមខ្លួនហក់ចូលពិភពផ្សងព្រេងចម្រុះ ដោយគិតចាប់ពីមិត្តភក្តិដ៏ជិតស្និទរបស់អ្នក រហូតដល់ក្លឹបជិះស្គីលើទឹកដ៏រំភើបទ្វេដង ជួបប្រទះនូវបទពិសោធន៍ដ៏ល្អអស្ចារ្យនៃឋានសួគ៌សម្រាប់កុមារ និង លេងកម្សាន្តជាមួយឧបករណ៍រអិលជាមួយ អាណាចក្រទឹក Edwin និង ឧបករណ៍លេងកម្សាន្តជាច្រើនផ្សេងៗ។

ប្រណាំងប្រជែងដ៏ភ្ញាក់ផ្អើលជាមួយកីឡា Windigo បំផ្ទុះខ្លួនចេញពីគ្រាប់រ៉ុកកែត Uplooping សម្រាកលំហែនៅជុំវិញដងទន្លេមេគង្គ ងើបមុខទៅរក Ellie Abyss & Constrictor ។ ទទួលយកបទពិសោធន៍នៃទឹករលកធំៗគួរឲ្យជាប់ចិត្តនៃ វិមានរលក។

ទន្ទឹមនឹងពេលទទួលបានភាពរីករាយពេញមួយថ្ងៃ យើងខ្ញុំក៏មានកម្មវិធីសម្ដែងផ្ទាល់ដ៏អស្ចារ្យ និង កម្មវិធីជាច្រើនទៀតដែលធ្វើឲ្យជីវិតរបស់អ្នកកាន់តែមមាញឹកដែលគ្មាន សួនកម្សាន្តផ្សេងមាននោះទេ។