មិនត្រឹមតែជាកន្លែងលេងទឹក

កញ្ចុះ VIP

ផ្តល់ផាសុកភាពដ៏ល្អជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។ កញ្ចុះដ៏ធំទូលាយអាចផ្ទុកមនុស្សអតិបរមា 18 នាក់ ភ្ជាប់ជាមួយធម្មជាតិ និងទិដ្ឋភាពដ៏ល្អបំផុតនៅក្នុង សួនទឹក។
ជម្រើសនេះគឺល្អសម្រាប់គ្រួសារធំ ឬជាក្រុម។ បទពិសោធន៍ដ៏អស្ចារ្យលំដាប់ VIP!

កន្លែងលក់រាយ

ស្វែងរកតូបលក់រាយរបស់យើងមាន 3ទីតាំងនៅក្នុងសួនទឹក។ អ្នកមិនត្រូវការយកអាហារ ឬភេសជ្ជៈចូលក្នុងនោះទេ ពួកយើងមានលក់នៅខាងក្នុង។
សាកស្រមៃថាអ្នកញុាំអាហារដែលអ្នកចូលចិត្ត និងគយគន់ទេសភាពដ៏ស្រស់ស្អាត។

ម្ហូប និងភេសជ្ជៈ

ញុាំអាហារឆ្ងាញ់ៗជាមួយជម្រើសជាច្រើន! យើងមានលក់អាហារបែបខ្មែរ អឺរ៉ុប កូរ៉េ និង ហាឡាល។ តោះញុាំ ហើយគយគន់ទេសភាពជុំវិញសួនទឹក។

ចំណតឡាន

ចំណតធំទូលាយដោយឥតគិតថ្លៃ។ លោកអ្នកពុំបាច់បារម្មណ៍មិនមានកន្លែងចំណតនោះឡើយ។

កន្សែងសម្រាប់ជួល

សួនទឹក របស់យើងផ្តល់កន្សែងសម្រាប់ជួលក្នុងតម្លៃទាប និងអនាម័យ ដែលអ្នកអាចប្រើពេញមួយថ្ងៃ ដែលអ្នកអាចរកជួលបាននៅកន្លែងបន្ទប់ផ្លាស់ប្តូរសំម្លៀកបំពាក់។

ទូរសោសម្រាប់ជួល

ទាំងអស់មកជាមួយសោសម្រាប់ការចូល/ចេញដោយគ្មានដែនកំណត់របស់សោរសុវ្ថិភាពរបស់អ្នក ខណៈពេលដែលវាកំពុងត្រូវបានជួល។
អ្នកត្រូវស្កេនដោយលេខកូដ QR ជាមួយនឹងខ្សែដៃរបស់អ្នក។
សោរត្រូវបានសម្អាត និងសម្លាប់មេរោគយ៉ាងហ្មត់ចត់ដោយបុគ្គលិករបស់យើង។

ការសង្គ្រោះបឋម

ការសង្គ្រោះបឋមពិតជារឿងសំខាន់សម្រាប់ភ្ញៀវគ្រប់រូប! ពួកយើងមានឆ្មាំទឹកនៅការពារអ្នកគ្រប់កន្លែងក្នុងសួនទឹក ព្រមទាំងមានគ្រូពេទ្យជួយអ្នក ប្រសិនអ្នករងរបួស ឬបញ្ហាផ្សេង។

Free វ៉ាយវាយ

ផ្តល់ជូនឥតគិតថ្លៃ សូមរីករាយជាមួយ WiFi ឥតគិតថ្លៃគ្មានដែនកំណត់ អ្នកអាចចែករំលែករូបភាពក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកជាមួយនឹងការចងចាំដ៏ល្អបំផុតតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។

មជ្ឈមណ្ឌលសិក្សា

មិនត្រឹមតែជាការលេងទឹកធម្មតានោះទេ អ្នកក៏អាចរីករាយដើម្បីបង្កើនទំនាក់ទំនងជាមួយមិត្តរបស់អ្នក តាមរយៈការបង្រៀនជិះស្គី ឬការសង្គ្រោះបឋមពីការលង់ទឹកសម្រាប់ឆ្មាំទឹក ដែលជាវគ្គពិសេសទី១ នៅកម្ពុជា។

TOP